នារី២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តស៊េរីទំនើបឡង់គ្រីស័រ បើកបុកម៉ូតូពីក្រោយ

ចែករំលែក៖

ភ្នំពេញ៖នារី២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ ខណះដែលពួកគាត់កំពុងតែជិះម៉ូតូឌុបគ្នា ហើយមានរថយន្តឡង់គ្រីស័របើកក្នុងល្បឿនលឿនដូចហោះជ្រុលមកបុកពីក្រោយពេញទំហឹង រួចបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុកាលពីវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅខាងជើងវត្តទួលទំពូង តាមបណ្ដោយម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាឃ្លិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1G- 2630 ជិះឌុបគ្នាក្នុងល្បឿនល្មម និងធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីកើតទៅលិច ខណះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ មួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុលមកបុកពីក្រោយចំម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យនារី២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្តឡង់ឌឺស័រក្រោយពីបង្កហេតុរួច ក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ នារីរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូរងការខូចខាងយ៉ាងដំណំផងដែរ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំប្រគល់ឲ្យម្ចាស់នៅេពលក្រោយ៕

image

image

image

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print