បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តCRVឈប់ចាំស្តុបរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកំពុងឈប់ចាំស្តុកពេញទំហឹង​ កាលពីវេលាម៉ោង៣និង២០នាទីរសៀល​ ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តា​មសម្តីម្ចាស់រថយន្តបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តម៉ាកCRV ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BE 3546 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបពណ៌ក្រហម​ គាត់ក៏ឈប់រងចាំ​ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវីវ៉ា​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1BQ 2061 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់​ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print