ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីលួចម៉ូតូគេបានមួយថ្ងៃ

ចែករំលែក៖

ខេត្តក្រចេះ៖  ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ស្រុកសំបូរសហការកម្លាំងនគរបាលប៉ុស្តិ៍
រដ្ឋបាលឃុំអូរគ្រៀង
និងប្រជាការពារភូមិ ចុះធ្វេីការស្រាវជ្រាវនិងកំណត់លេីមុខសញ្ញាហើយឃាត់ខ្លួនពីបទលួចម៉ូតូតាមបណ្តឹងម្ចាស់ដែលរងគ្រោះ។

ការឃាត់ខ្លួនជនសង្ស័យដែលលួចម៉ូតូនោះសមត្ថកិច្ចបានធ្វើឡើងនៅ
វេលាម៉ោង៨.៤០នាទី
ព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នៅចំណុចភូមិភ្នំខៀវឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ។

តាមប្រភពបានឱ្យដឹងថាការឃាត់ខ្លួនជនសង្ស័យនោះយោងតាមបណ្តឹងលបណ្តឹងពីម្ចាស់ម៉ូតូ
ជាជនរងគ្រោះ
ឈ្មោះណុប រឹម ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅភូមិឃុំខាងលើនៅវេលាម៉ោង១១.៣០នាទីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១​ថថាមានករណីអំពេីចោរកម្មលួចម៉ូតូ០១គ្រឿងនៅ
ចំណុចភូមិភ្នំខៀវ​ ឃុំអូរគ្រៀង​សស្រុកសំបូរខេត្តក្រចេះ​ទើបឈានដល់ចាប់ខ្លួនបានជនសង្ស័យ។

ប្រភពបន្តថាក្រោយពីកម្លាំងសមត្ថកិច្ចទទូលបណ្តឹងភ្លាមក៏បានចាត់កម្លាំងចុះធ្វេីការស្រាវជ្រាវនិងកំណត់លេីមុខសញ្ញាបានទើបនៅថ្ងៃបន្ទាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់
ឈ្មោះម៉ាត់ ស្មាអែល ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិឃុំ
ខាងលើ។

ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលួចនោះពេលដែលជនរងគ្រោះម្ចាស់ម៉ូតូបានជិះយកទៅទុកនៅក្នុងចំការស្វាយចន្ទីលុះពេលចប់ការងារចំការចេញមកវិញស្រាប់តែបាត់តែម្តង។

មម៉ូតូនោះម៉ាកឆ្លាមពណ៍ខ្មៅ​ អត់ស្លាកលេខ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​បបានក៏ត្រូវឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំបូរដេីម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញ
ខេត្តចាត់ការតាមនីតិវិធីបន្ត៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print