ស្ថានទូតចិនប្រចាំកម្ពុជា : “គម្រោងពង្រីកផ្លូវជាតិលេខ១១បានប្រគល់ដោយជោគជ័យ”

ចែករំលែក៖

ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្កគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិ លេខ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។

ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ ចិន(CRBC)ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករ ប្រមាណ១១០០នាក់សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាង អាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវ វិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។

ក្នុងរយៈពេលនៃការសាងសង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបាន វាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ លោកធ្លាប់មានប្រសាសន៍ ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្តាញផ្លូវជាតិសំខាន់នៅក្នុងប្រទេស កម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើ វិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។ រដ្ឋាភិបាលចិនបានផ្ដល់ការជួយនិងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិង ជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការ ផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្បទានសម្បទាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print