ចំណាយលុយ៤០០បាត ដើម្បីរួមភេទជាមួយក្មេងស្រីអាយុ១៣ឆ្នាំ បានសម្រេច២ដង ក្លាយជាអ្នកទោស

ចែករំលែក៖

ខេត្តបាត់ដំបង៖  សមត្ថកិច្ចនគរបាលស្រុកកំរៀង បានឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹង របស់អាណាព្យាបាលក្មេងស្រីរងគ្រោះបន្ទាប់ពីជនសង្ស័យរូបនេះ បានរួមភេទជាមួយក្មេងស្រីជាអនិតិជនបានសម្រេច២ដង ខណ:នាងទើបតែមានអាយុ១៣ឆ្នាំ។
ហេតុការណ៍នេះបានកើតឡើង នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ហើយទើបបែកការណ៍ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៥ខែកក្កដា នេះ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំរៀងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំរិទ្ធ សុំ ភេទប្រុស អាយុ៤៩ ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរ ជាងផលិត លូ បង់ ព្រះភូមិ ស៊ីម៉ងត៍។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ច ល ដ អាយុ ១៣ឆ្នាំ រស់នៅភូមិ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង រស់នៅ ក្នុងបន្ទុកឪពុកម្ដាយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ សំរិទ្ធ សុំ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ខ្លួននៅក្នុងផ្ទះស្រាប់តែឃើញឈ្មោះ សុខ នៅ ភេទប្រុស អាយុ ៥៦ឆ្នាំ បានឌុបក្មេងស្រីរង គ្រោះខាងលើទៅដល់ផ្ទះរបស់ខ្លួន រួចជិះម៉ូតូត្រឡប់ទៅវិញបាត់។ ពេលនោះខ្លួននឹកស្មានថា គេបាននិយាយចរចាជាមួយក្មេងស្រីរងគ្រោះត្រូវរូ៉វគ្នាហើយ(ជួញដូរផ្លូវភេទ) ។ លុះក្រោយមកខ្លួន ក៏បានសុំក្មេងស្រីរួមភេទជាមួយបានសម្រេចចំនួនពីរលើក។ បន្ទាប់ពីរួមភេទ២លើកបានសម្រេវខ្លួនក៏បានឱ្យប្រាក់ទៅក្មេងស្រីរងគ្រោះចំនួន ៤០០បាត រួចហើយខ្លួនក៏បានជូនក្មេងស្រីត្រឡប់ទៅផ្ទះវិញ។ តែក្រោយមកខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នបុរសដែលជាជនល្មោភកាមរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាហើយ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print