អគ្គលេខាធិការដ្ឋានសភាកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌលសភាអាស៊ី

ចែករំលែក៖

ភ្នំពេញ, យោងតាមប្រភពពី ៖ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់អោយដឹងថា,នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី តាមប្រព័ន្ធនិម្មិត (online)។

ការចុះអនុស្សរណៈនេះមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការ ក្នុងភាពជាដៃគូរវាងសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងការពង្រឹងសមត្ថភាពដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានសភាទំាងពីរ លើជំនាញចាំបាច់ដែលជាតម្រូវការរបស់សភា ជាអាទិ៍ ជំនាញស្រាវជ្រាវសភា ការបណ្តុះបណ្តាលគ្រូបង្គោល វិភាគសារពើភណ្ឌ ការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ការងាររបស់គណៈកម្មការសភា និងជំនាញពាក់ព័ន្ធកិច្ចការសភាផ្សេងទៀត ព្រមទាំងសហការគាំទ្រដល់ការរៀបចំវេទិកា និងសិក្ខាសាលាលើប្រធានបទសំខាន់ៗជាតម្រូវការរបស់សភា៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print