រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការស្ដារប្រឡាយលូ៥ឱ្យបានរួចរាល់ក្នុង១សប្តាហ៍ទៀត ដេីម្បីរំដោះទឹកភ្លៀងនិងកុំឱ្យទឹកហូរចូលទៅប្រឡាយបឹងទំពុន

ចែករំលែក៖

ភ្នំពេញ៖ ប្រឡាយលូ៥ ស្ទឹងមានជ័យ ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹក នៅតំបន់បីខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ
ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។
ដោយមើលឃើញពីសារៈសំខាន់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែលោកបានជំរុញឲ្យ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការស្តារប្រឡាយលូ៥នេះឱ្យបានលឿន ជាបន្ទាន់ ដោយគិតមកដល់ពេលនេះ ប្រឡាយលូ៥ស្តារបានជិតរួចរាល់ហើយ ពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀតនេះ។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២១នេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ: មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀតកុំឱ្យហូរចូលទៅក្នុងប្រឡាយបឹងទំពុននិងជន់លិចលំនៅឋានប្រជាពលរដ្ឋ ដោយគិតមកដល់ពេលនេះ ប្រឡាយលូ៥ ស្តារបានជិតរួចរាល់ហើយ ពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀតនេះ។
លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥មានប្រវែងជាង១០០០ម៉ែត្រ ទទឹងមានទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ ខែមិថុនា ហើយគ្រោងបញ្ចប់នៅ១សប្តាហ៍ទៀតនេះ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។
លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥នេះពោពេញទៅដោយសំរាមនិងភក់ ពិសេសកាកអំពៅត្រូវបានប្រជាពលរដ្ឋដឹកទៅទម្លាក់ចូលក្នុងប្រឡាយនេះតែម្តង។ ដូច្នេះ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print