ទីក្រុងឡូស អេនជើឡេស (Los Angeles) អនុវត្តច្បាប់ពាក់ម៉ាសសាជាថ្មី

ចែករំលែក៖

ទីក្រុងជាច្រើននៅអាមេរិក បានចាប់ផ្តើមរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ ក្រោយពេលមានករណីឆ្លងកូវិដ-១៩ កើនឡើងខ្ពស់ជាថ្មី ។ ក្នុងពេលនេះទីក្រុង Los Angeles អាមេរិក បានសម្រេចអនុវត្តគឺត្រូវតែពាក់ម៉ាស់។

តាមគម្រោងនៅភោជនីយដ្ឋាន ហាងលក់ទំនិញ និងទីសាធារណៈ ក្នុងទីក្រុង Los Angeles គឺត្រូវតែអនុវត្តពាក់ម៉ាស់ចាប់ពីថ្ងៃទី ១៨ខែកក្កដាតទៅ។ នៅទីក្រុង Los Angeles គឺបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីកើនឡើងដល់ទៅ ជាង១៥០០នាក់នៅថ្ងៃទី១៥ខែកក្កដា ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ខែកន្លងមក ។

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ៣៦,៦៧៤នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជំងឺ ៣៤៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៨៨៧,១៥៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៤,២១៤នាក់ និងជាសះស្បើយឡើងសរុប ២៩.៣៤លាននាក់។
បើតាមរបាយការណ៍ពីអាជ្ញាធរអាមេរិក រយៈពេលជាងបីសប្តាហ៍ចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានការកើនឡើងវិញខ្លាំង ហើយសម្រាប់មូលហេតុចម្បងៗ គឺដោយសារតែការរាតត្បាតដ៏រហ័សនៃវីរុស COVID-19 បំប្លែងថ្មី Delta និងអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងនៅមានច្រើនទៀត។
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៤.១៤លាននាក់ (៥៦.១%នៃចំនួនប្រជាជនសរុប) ទទួលបានការចាក់វ៉ាក់សាំង៕ដោយ៖ធីរីណា

...

កន្លែងចាក់វ៉ាក់សាំងប្រឆាំងនឹងអាយឌីអាយ -១១ នៅឡូសអេនជឺលេសរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២១ ។ រូបថត៖ AFP / VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print