ខេត្តព្រះសីហនុ៖ បន្ទាប់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសបន្តដាក់ពិនយ័ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកមិនអនុវត្តន៍តាមវិធានការសុខាភិបាល និងគេចវេសពីកន្លែងធ្វើចត្តាឡីសក័ ដើម្បីកាត់ផ្តាច់ប្រភពចម្លងនៃជំងឺកូវីដ-១៩។
លុះនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះពិនិត្យ និងផាកពិន័យចំពោះអ្នកដែលមិនបានអនុវត្តន៍តាមសេចក្តីណែនាំររបស់ក្រសួងសុខាភិបាល ស្តីពីវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ តាមគោលការណ៍របស់គណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកអភិបាលខេត្តព្រះសីហនុ បានប្រកាសបន្តដាក់ពិនយ័ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកមិនអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ហើយចំពោះសកម្មភាពនេះ គឺនឹងត្រូវអនុវត្តន៍ទូទាំងខេត្តផងដែរ៕ដោយ៖សហការី