ភ្នំពេញ, នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា, សូមជូនដំណឹង! មានគេយករូបថតខ្ញុំ យកទៅក្លែងបន្លំប្រើប្រាស់ក្នុងប្រព័ន្ធ Telegram ហើយអូសទាញឱ្យដាក់លុយវិនិយោគក្នុងក្រុមហ៊ុនឈ្មោះ Glancebit។ ខ្ញុំសូមបដិសេធ ហើយសូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់កលការបោកប្រាស់របស់ជនដែលមានអត្តសញ្ញាណដូចឯកសារភ្ជាប់នេះ។ សូមអរគុណ។
តាមរយៈមានគេយករូបថតលោក ទៅក្លែងបន្លំប្រើប្រាស់ក្នុងប្រព័ន្ធ Telegram ក៏មានការសរសេរពីជនខិលខូចមានគំនិតទុច្ចរិតយ៉ាងដូច្នេះថា, (Glancebit គឺជាកម្មវិធីស្វ័យប្រវត្តិកម្មដែល ជួយអ្នកឱ្យរកប្រាក់ចំណេញបន្ទាប់ពីពេលវេលា ជាក់លាក់សម្រាប់ការវិនិយោគរបស់អ្នករហូតដល់ ពេញវ័យ។ អ្នកអាចដកប្រាក់របស់អ្នកនៅពេល ដល់ពេលកំណត់អ្នកក៏អាចបញ្ចូលទឹកប្រាក់ វិនិយោគឬវិនិយោគឡើងវិញដូច្នេះមូលនិធិរបស់ អ្នកនឹងកកកុញ។ ការដកប្រាក់ដោយស្វ័យប្រវត្តិ នៅពេលអ្នកស្នើសុំភ្លាមៗនឹងបង្ហាញនៅក្នុងកាបូប របស់អ្នក។ អ្នកក៏នឹងទទួលបានគណៈកម្មការ បញ្ជូនសម្រាប់អ្នកដែលចុះឈ្មោះនិងវិនិយោគ តាមរយៈតំណរបស់អ្នក)។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងយ៉ាងខ្លីថា, (ប្រហែលជា ជនបរទេស
ព្រោះ ឃ្លាដែលសរសេរ មិនមែនរសជាតិជាសំណេរខ្មែរទេ បកប្រែពីភាសាបរទេស)។
សូមបញ្ជាក់ផងដែរថា, ជនខិលខូចដែលមានគំនិតទុច្ចរិតតាមរយៈ facebook ឬ Telegram អាចរៀបចំគម្រោងគិតទុកជាមុន ដើម្បីរកវិធីធ្វើឲ្យលោករដ្ឋលេខាធិការមានទំនុកចិត្ត ។ ប៉ុន្តែវិធីបែបនេះ អាចនឹងឈានដល់សមត្ថកិច្ចស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនក្រុមជនខិលខូច ដោយក្រុមប៉ូលិសយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ, សុខ ខេមរា