លោក​ គួច​ ចំរើន​ អះអាង​ថា​៖ ខេត្ត​ព្រះសីហនុ​ ផលិត​បាន​ខ្យល់អុក​ស៊ី​ហ្សែនដោយខ្លួនឯង​ លែង​នាំចូល​ពី​ភ្នំពេញ​​ទាំងស្រុង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាម​ការអះអាងពីលោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១នេះថា៖​ ​ខេត្ត​ព្រះសីហនុ​ ផលិត​បាន​ខ្យល់អុក​ស៊ី​ហ្សែនដោយខ្លួនឯង​ លែង​នាំចូល​ពី​ភ្នំពេញ​ទាំង​ស្រុង​។​

ការថ្លែងបែបនេះ​របស់លោក​ គួច​ ចំរើន​ បានលើកឡើងក្នុងឱកាសលោកបាន​ចុះ​ពិនិត្យ មើល​ដំណើរការ ផលិត​ខ្យល់​អុក​ស៊ី​ហ្សែន ដោយ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ។

​លោក គួច ចំរើន គូសបញ្ជាក់​យ៉ាងដូច្នេះ​ថា៖” ខ្យល់​អុក​ស៊ី​ហ្សែន ត្រូវ​ការប្រើពីមុន​ត្រូវ​ទៅ​ទិញ​ដឹកមកពី​ភ្នំពេញ លំបាក​ណាស់ ដោយហេតុ​នេះហើយ បានជា​យើង (​គួច ចំរើន​) ខិតខំធ្វើឱ្យបាននៅក្នុង​ខេត្ត​ខ្លួនឯង​”។​

​បន្ថែមពីនេះ​ លោក​អភិបាលខេត្ត បានគូសបញ្ជាក់ទៀត​ថា៖ ពេលនេះយើង​ផលិត​បាន​ខ្យល់ អុក​ស៊ី​ហ្សែនដោយ​ខ្លួនឯង បន្ទាប់ពី​ធ្វើបាន​មន្ទីរពិសោធន៍ដាក់ឱ្យ​ដំណើរការ​។ ជាក់ស្ដែង​ចំពោះ​ការផលិត ខ្យល់​អុក​ស៊ី​ហ្សែននេះ បាន​ដំណើរការ​ជា​ផ្លូវការរយៈពេលពីរ​សប្តាហ៍​មកហើយ ដោយ​ក្នុង​មួយម៉ោង អាច​ផលិត​បាន ៨ដប ឯ​តម្រូវ​ការប្រើ នៅតាម​មន្ទីរពេទ្យក្នុង​ខេត្ត​ មួយថ្ងៃ​មានពី ៤០ទៅ ៥០ដប តាម​តម្រូវការ​អ្នក​ឈឺ​តិច ឬ​ច្រើន​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print