រថយន្តដឹកដីបើកបុកចូលផ្ទះជួសជុលម៉ូតូនៅក្បែរផ្សារថ្នល់បត់របួសក្មេងស្រី២នាក់

ចែករំលែក៖

ភ្នំពេញៈ​ ក្មេងស្រី២នាក់រងរបួស ធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកដី1គ១រឿងបើកបុកចូលក្នុងផ្ទះ ខណៈដែលក្មេងស្រី រងគ្រោះកំពុងអង្គុយលេងនៅក្នុង ផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង00នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារថ្នល់បត់ ផ្លូវបេតុង២១៧ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
រថយន្តបង្កហេតុម៉ាកHINO ពណ៌ខៀវ ពាក់ស្លាកលេខ3A-0569។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឧត្តម រស្មី អាយុ៧ឆ្នាំ(របួសដៃស្តាំ)និងឈ្មោះ ឧត្តម ទីតាសូរិ យា អាយុ៣ឆ្នាំ(របួសជើង) កំពុងសំរាកព្យាបាលនៅគ្លីនិកចំការដូង។ ដោយឡែកអ្នកបើកបររថយន្តបង្កហេតុរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺ គេឃើញរថយន្តដឹកដីបង្កហេតុបើកបរពីត្បូងមកជើង លុះដល់ កន្លែងកើតហេតុស្រាប់រថយន្តដឹកដីជ្រុលចង្កូតបើកឡើងលើ សួនច្បារបុកបាក់ដើមឈើ១ដើម រួចហួសទៅបុកផ្ទះជួសជុលម៉ូតូបណ្តាលឲ្យរងរបួសក្មេង ស្រី២នាក់ដែលកំពុងអង្គុយលេង នៅក្នុងផ្ទះ២នាក់បងប្អូន។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោបានចុះដល់ កន្លែងកើតហេតុធ្វើការវាស់វែង។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុរថយន្តបង្កហេតុត្រូវបានយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌដង្កោរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់។
គួររំលឹកផងដែរថា ករណីរថយន្ត ដឹកដីតែងតែបង្កគ្រោះថ្នាក់ចរាចរ ជារឿយៗបណ្តាលឲ្យមនុស្សស្លាប់និងរបួសព្រមទាំងទ្រព្យសម្បត្តិរងនូវការខូចខាត៕ តាឡឹម

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print