កម្លាំងចម្រុះឃាត់រថយន្តមួយគ្រឿងដឹកសាច់សត្វជ្រូក ប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះរកឃើញរថយន្តមួយគ្រឿងលួចដឹកសាច់សត្វជ្រូក ប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាមនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោដឹកតាមរថយន្ត១គ្រឿងនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ  សហការជាមួយការិយា​ល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឃាត់បាន នៅវេលាម៉ោង៩ និង៤១នាទីព្រឹក ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។​
លោក តាន់  ផាន់ណារ៉ាបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖  រថយន្តដែលលួចដឹកសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិងប្រហិតចម្រុះម៉ាកISUZUពណ៌សពាក់ស្លាកលេខTHAILAND 81-9741 ពេលកម្លាំងឆែកឆេក្នុងរថយន្តរកឃើញសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិងប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាម នាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដឹកជញ្ជូនលើសពីចំនួនដែលបានស្នើសុំនៅក្នុងលិខិត
អនុញ្ញាត។
លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕​

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print