ខេត្តកំពង់ស្ពឺ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ កម្លាំងជំនាញខេត្ត បានធ្វើការស្រាវជ្រាវ ផ្អែកតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ឈ្មោះសុន សារិន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលោង ឃុំសព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឈានដល់ចាប់យកវត្ថុតាងរួមមាន÷ម៉ូតូ០១គ្រឿងម៉ាកស្មាស់ពណ៏ខ្មៅចាស់ គ្មានស្លាកលេខ , ដែកជើងទ្រកំុស័រម៉ាសុីនត្រជាក់ចំនួន០៣គូរ , កន្រ្កៃចំនួន០១ ។
ក្រោយមកនៅថ្ងៃដដែលកម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត នៅចំណុចភូមិស្នោទី១ សង្កាត់សុព័រទេព ក្រុងច្បារម ខេត្តកំពង់ស្ពឺ មានឈ្មោះទា សុខា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរោងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ឈ្មោះ ហ៊ូវ ណារ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្នោទី២ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
បច្ចប្បន្នជនសង្ស័យទាំងអស់ ចំនួន០៣នាក់ និងវត្ថុតាង ការិយាល័យជំនាញកំពុងបន្តនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
ដោយ, សិលា