ពលរដ្ឋខ្មែរ​ ៣នាក់ ត្រូវ​នគរបាលការពារព្រំដែន​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពីបទលួចឆ្លងដែនពីថៃ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន ៣នាក់​ ត្រូវ​បានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរសេនាតូចលេខ៩១១ ឃាត់ខ្លួនខណៈដែលពួកគេព្យាយាមលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា​ ត្រង់ចំណុចមួយក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។

បើ​តាម​ការបញ្ជាក់​ពីលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងបីនាក់នេះ មានឈ្មោះ ឡឹក ត្រា ភេទប្រុស អាយុ៤១ឆ្នាំ, ឈ្មោះ ហោ ណា ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ ត្រា ធី ភេទស្រី អាយុ ១៧ឆ្នាំ ដែលអ្នកទាំងបីនាក់នេះរស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាមួយគ្នា។

បន្ទាប់ពី​ឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូ បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ដើម្បីធ្វើចត្តាឡីស័កបង្ការការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ​ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ «៣ការពារ ៣កុំ» ជាពិសេសពេលត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមសហការផ្តល់ការធ្វើចត្តាឡីស័ក៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print