វេលាម៉ោង១២នឹង៣៨នាទីថ្ងៃនេះ ! មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F7) មូលហេតុបណ្តាលមកពីមានស័ង្កសីប៉ើងគងលើខ្សែបណ្តាញ

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអគ្គិសនីកម្ពុជា(EDC) បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២:៣៨នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F7) មូលហេតុបណ្តាលមកពីមានស័ង្កសីប៉ើងគងលើខ្សែបណ្តាញ និងធ្វើឲ្យបាក់បង្គោលខ្សែតង់ស្យុងមធ្យម (MV)មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ៖ (១)ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល (២)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

អង្គភាពអគ្គិសនីកម្ពុជា(EDC) បានលើកឡើងថា , ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អង្គភាពអគ្គិសនីកម្ពុជា(EDC) , អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print