សមមុខ ឬមុខក្រាស់ ! ប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសំឡេង ល្មើសនឹងបម្រាមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ?

ចែករំលែក៖

ខេត្តកំពង់ចាម៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ក៏បាន ០៣នាក់ ក្នុងករណីប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសំឡេង ល្មើសនឹងបម្រាមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩
,យកពេលការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ទៅជាការសប្បាយបំពានការហាមឃាត់ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នាវេលាម៉ោង២១ និង៣០នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសំឡេងបង្កភាពអនាធិបតេយ្យ ល្មើសនឹងបម្រាមរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាអោយវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាស់ បំពងសំឡេង បង្កភាពអនាធិបតេយ្យនេះ ។ ដោយគ្មានការយោគយល់ជាដាច់ខាតនូវទង្វើបំពានច្បាប់ និងប៉ះពាល់ដល់សង្គម។
សមត្ថកិច្ច បង្រ្កាបឃាត់ខ្លួនបានមុខសញ្ញា ០៣នាក់ តាមការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងមួយចំនួនទៀតត្រូវបានរត់គេចខ្លួន ។
មន្ត្រីនគរបាលបានឲ្យដឹងថា៖ ជនសង្ស័យទាំង៣នាក់រួម
វត្ថុតាងរួមមាន ៖ ១- ធុងទឹកកកចំនួន០២ធុង ។ ២- ស្រាបៀរមិនទាន់គាស់ចំនួន ២៤កំប៉ុង ។ ៣- ចាន កែវ និងកំប៉ុងស្រាបៀរមួយចំនួនធំ ។ ៤- ធុងប៉ាស់ ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការឃាត់ខ្លួនក្រុមមនុស្សដែលប្រមូលផ្តុំគ្នាផឹកស៊ីបំពាននឹងច្បាប់ហាមឃាត់នោះ។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៧៩០នាក់ទៀត ជាសះស្បើយ ១,០៨៧នាក់ និងស្លាប់ ២២នាក់៖
– ករណីឆ្លងសហគមន៍ ៥៨១នាក់
– អ្នកដំណើរពីបរទេស ២០៩នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 67,971 នាក់
– អ្នកជាសះស្បើយ= 60,017 នាក់
– អ្នកស្លាប់= 1,128 នាក់ ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print