ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩ និង០០នាទី បានបេីកកិច្ចប្រជុំបន្ទាន់ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
នាកិច្ចប្រជុំនោះ សមាសភាពចូលរួមមាន៖ លោក លោកស្រីគណៈអភិបាលខណ្ឌដូនពេញ ,គណៈនាយករដ្ឋបាលខណ្ឌ ,លោក លោកស្រីប្រធានការិយាល័យទាំង១១ ,និងលោក លោកស្រីចៅសង្កាត់ទាំង១១។
ក្នុងឱកាសនោះដែរ លោកប្រធានអង្គប្រជុំ បានដាក់គោលការណ៍ដូចខាងក្រោម៖
-១/ពិនិត្យអាជីវកម្មនៅក្នុងមូលដ្ឋានដែលគណៈបញ្ជាការឯកភាពខណ្ឌបានបិទកន្លងមក។
-២/គ្រប់អាជីវកម្មដែលបានបិទកន្លងមកមិនអនុញ្ញាតិឲ្យលបលួចបេីកឡេីងវិញជាដាច់ខាត ។ ក្នុងករណីមិនអនុវត្តត្រូវមានវិធានការច្បាប់ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
-៣/ការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ត្រូវអនុវត្តជាប្រចាំ ដោយសហការ និងយកចិត្តទុកដាក់បំផុតចំពោះអ្នកជំងឺព្យាបាលតាមផ្ទះ ក៍ដូចជាអ្នកជម្ងឺទូទៅទាក់ទងជម្ងឺកូវីដ១៩ ។
-៤/លោកអនុប្រធានការរិយាល័យសេដ្ឋកិច្ចសហគមន៍ត្រូវបញ្ជូនស្ថិតិក្លឹបកំសាន្ត ខារ៉ាអូខេ ម៉ាសា កោសជប់ ជូនទៅសង្កាត់ទាំង១១ បន្តអនុវត្ត។
-៥/ចំពោះក្លឹប Love ដែលលបលួចបេីកអាជីវកម្មហាមឃាត់ត្រូវធ្វេីសេចក្តីជូនដំណឹងបិទ និងផ្ទះសំណាក់ SL ដែលបានចរាចរណ៍គ្រឿងញៀនត្រូវបិទអាជីវកម្ម ម្ចាស់ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖សហការី