មន្ទីពេទ្យ សម្ភពសោភា ហ្គោល ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩ (COVID-19) បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា, មន្ទីពេទ្យ សម្ភពសោភា ហ្គោល ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩ (COVID-19) បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ !

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋដែលបានទៅមន្ទីពេទ្យ សម្ភពសោភា ហ្គោល ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង១៧នឹង២៤ ដល់១៨នឹង១០។

មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ។ អ្នកជំងឺមិនបានចូលខាងក្នុងទេ គឹអង្គុយរង់ចាំ នៅកន្លែងដែលមន្ទីរពេទ្យបានរៀបចំនៅខាងមុខ។ អំឡុងពេលរង់ចាំ មានបងប្រុសម្នាក់ រួមជាមួយកូនតូច ដែលនៅរង់ចាំដូចគ្នា បានអង្គុយនៅក្បែរអ្នកជំងឺ និងមានការសន្ទនាផងដែរ (ការរក្សាគម្លាតរបស់ពួកគាត់ មិនបានត្រឹមត្រូវនោះទេ)។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩, សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print