ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចាត់ឱ្យមន្រ្តីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងប្រតិបត្តិការខាងលេីនេះ បានចុះអនុវត្តការងារដូចខាងក្រោម៖
*១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០, ៩៣ ,១០៦, ១០៨, ១៣០, ១៣៦, ៥ ,១៤៤និងផ្លូវលេខ ១៤៨ ជាលទ្ធផល៖
-ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៧គ្រឿង
-ឃាត់រថយន្តធុនធំចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ
-ឃាត់ម៉ូតូចំនួន ០៣គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០៤គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ
*២/.កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ទាំង១១ បានរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន៕ដោយ៖ស តារា