ភ្នំពេញ៖ រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងចាប់ដំណើរការជាថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។ ប្រជាពលរដ្ឋអាចធ្វេីដំណេីរ នឹងរីករាយជាមួយទេសភាពដ៏ល្អឆេីតឆាយ នៃភូមដ្ឋាន វាលស្រែ ព្រៃភ្នំព្រឹក្សាទាំងឡាយ ព្រមទាំងសកម្មភាពកសិកម្មនិងជីវភាពរស់នៅ របស់ពលរដ្ឋតាមដងផ្លូវ ពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និង ខេត្តព្រះសីហនុ។ ទាំងនេះក៏ជាកត្តាមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ សុខ ខេមរា
...