កូរ៉េខាងជើងបន្តបាញ់មីស៊ីុលចូលដែនសមុទ្រជប៉ុន

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីុលរយៈចម្ងាយខ្លីចូលទៅកាន់ដែនសមុទ្រប្រទេសជប៉ុន។ នៅពេលនេះគេមិនដឹងថាជាប្រភេទណានោះឡើយ។
ឆ្លើយតបទៅនឹងសារព័ត៌មានរ៉យទ័រ អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចមីស៊ីុលដែលបានបាញ់នោះមានរយៈចម្ងាយប្រមាណ​២០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុង​ដែនសមុទ្រជប៉ុន។
មន្ត្រីកូរ៉ខាងត្បូងបានឲ្យដឹងថា ប្រភេទមីស៊ីុលខាងលើបានបាញ់ចេញពីទីក្រុង Hamhung នៅ​វេលាម៉ោង​១៥និង​១៩នាទីម៉ោងក្នុងតំបន់ ថ្ងៃទី​២១ខែមីនា ។
ហេតុការបាញ់មីស៊ីុលខាងលើកើតឡើងក្រោយរយៈពេល២ថ្ងៃដែលកូរ៉េខាងជើងបានបាញ់មី​ស៊ីុលរយៈចម្ងាយមធ្យមចូលក្នុងដែនសមុទ្រជប៉ុន បង្ករឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងតូក្យូ។ មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា​និងបន្តសាកល្បងមីស៊ីុលនិងគ្រាប់បែកបរមាណូជាបន្តទៀតប្រសិនបើអាមេរិកនិងកូរ៉េខាងត្បូងនៅតែបន្តធ្វើសមយុទ្ធ ដែលមានគោលដៅវាយប្រហារទៅលើកូរ៉េខាងជើងនោះ៕

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print