​បើក​ម៉ូតូ​ជែង​រថយន្ត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ស្លាប់​

ចែករំលែក៖

​ខេត្តកណ្តាល៖ យុវជន​ម្នាក់​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ព្យាយាម​ឡើង​ជែង​រថយន្ត​នៅ​ខាង​មុខ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បើក​ច្រាស់ទិស​គ្នា​ដួល​បោក​ក្បាល​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ រីឯ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទទួល​រង​របួសធ្ងន់​ផង​ដែរ​ ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៥​ និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៨០​ ស្ថិត​ក្នុងភូមិ​ក្តី​ចាស់​ ឃុំ​ព្រែក​លួង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​បង្កហេតុ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AE-4967​ បើកបរ​ដោយ​ឈ្មោះ​ ចេ​ង​ បូ​រ៉ា​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ (​ស្លាប់​)​ មាន​ទីលំនៅ​ក្នុង​ភូម​ព្រែក​ដូន​ហែម​ ឃុំ​ព្រែក​អំពិល​ ស្រុក​ខ្សាច់កណ្តាល​ ។​ ចំណែកឯ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បើកបរ​ដោយ​ឈ្មោះ​ ថុ​ង​ សា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ (​រង​របួសធ្ងន់​)​ មាន​ទីលំនៅ​ភូមិ​ក្នុង​ព្រែក​ប៉ាន​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨០​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​ជែង​គេឯង​ហាក់បីដូចជា​ប្រញាប់​ទៅ​ណា​អ​ញ្ចឹ​ង​ ។​ លុះ​បើក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​រូប​នេះ​បាន​បន្ថែម​ល្បឿន​ព្យាយាម​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​នៅ​ខាង​មុខ​ ខណៈនោះ​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ចូល​ទៅ​បុក​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​ពេញ​មួយ​ទំហឹង​ដួ​ក​បោក​ទៅ​លើ​ផ្លូវ​ ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្មា​ស់រង​របួស​បែកក្បាល​ឈាម​ហូរ​ច្រាល​ពេញ​ផ្លូវស្លាប់​ភ្លាមៗ​មួយ​រំពេច​ រីឯ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទទួល​រង​របួសធ្ងន់​ផង​ដែរ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​ រីឯ​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

024af23c-722d-49b5-8163-93b76a82b72b

1435af2d-85f9-49ce-890c-e8f5c7312337

ce6d15fc-ac78-4e5d-acb3-22533e778503

...

ដោយ៖ ​ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print