ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងសាលាឆាន់នៃវត្ដ ញ្ញាណរង្ស៊ីដែលមានទីតាំងស្ថិតនៅក្នុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវដែលគេដឹងថា ព្រះចៅអធិការ វត្ដព្រះនាម ខឹម សម្បត្ដិ និងប្រជាប្រធាន សហគមន៍មូលនិធិនគរកាយវត្ដព្រះពុទ្ធ សាសនាកម្ពុជាបានផ្ដល់ទេយ្យទានជា ច្រើនមុខ ព្រមទាំងបច្ច័យមួយចំនួន ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ ។
ពិធីខាងលើនេះមានការចូលរួម ទួទួលពីព្រះចៅអធិការវត្ដញ្ញាណរង្ស៊ីគឺ លោកជា ពិសី អភិបាលនៃគណៈអភិ បាលខណ្ឌឫស្សីកែវ លោកស៊ូ សោគន្ធ អភិបាលរងខណ្ឌព្រមទាំងមន្ដ្រីក្រោម ឱវាទនិងក្រុមនិស្សិតជាច្រើនរូបទៀត ផង ។
ថ្លែងក្នុងពិធីទទួលទេយ្យទានពីព្រះចៅ អធិការវត្ដញ្ញាណរង្ស៊ីនាពេលនោះលោក ជា ពិសី បានលើកឡើងដោយបញ្ជាក់ ថា ខណ្ឌឫស្សីកែវមិនមែនទើបតែទទួល ទេយ្យទានពីព្រះចៅអធិការវត្ដក៏ដូចជា សហគមន៍មូលនិធិនគរកាយវត្ដព្រះពុទ្ធ សាសនាម្ដងនោះទេ គឺច្រើនលើកច្រើន សាមកហើយតាំងតែពីរូបលោកនៅ ជាអភិបាលរង ហើយថ្មីៗនេះត្រូវបាន ប្រមុខរដ្ឋាភិបាលសម្រេចប្រកាសឱ្យ លោកបានកាន់តំណែងជាអភិបាលខណ្ឌ បន្ទាប់ពីអភិបាលខណ្ឌមុនលោកចូល និវត្ដន៍ ។
លោកបានបន្ដទៀតថា ពុទ្ធចក្រនិង អាណាចក្រមិនអាចអត់មួយមានមួយ នោះទេ មានន័យថា បើគ្មានអាណាចក្រ ក៏គ្មានពុទ្ធចក្រដែល ពោលគឺត្រូវតែ ដើតទន្ទឹមគ្នា ដោយក្នុងនោះលោកបាន លើកឡើងថា ទាំងអស់នេះគឺកើតឡើង ពីការដឹកនាំយ៉ាងត្រឹមត្រូវពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេ ជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង មន្ដ្រីឥស្សរៈជនជាន់ខ្ពស់មួយចំនួនទៀត ទើបធ្វើឱ្យប្រទេសមានសុខសន្ដិភាព មានការរីកចម្រើនលើគ្រប់វិស័យ ។
ជាចុងបញ្ចប់លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ទេយ្យទានទាំងអស់ខាង លើនេះលោកនឹងយកទៅប្រើប្រាស់ឱ្យចំ គោលដៅ ហើយសង្ឃឹមថានឹងមាន សប្បុរសជនមួយចំនួនទៀតចូលរួមឧប ត្ថម្ភបន្ថែមទៀតក្នុងនាមនុស្សធម៌ដើម្បី ជួយដល់ជនងាយរងគ្រោះ ៕
ដោយ៖ អរុណរះ