លោក​ ម៉ៅ​ ភិរុណ​ ជាអធិបតីពិធីរៀបចំពិធីសច្ចាប្រណិធានបំពាក់កន្សែង និងឯកសណ្ឋានជូននូវកាយរឹទ្ធិ និងកាយរិទ្ធិប្អូន ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១៤៩០ នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ​ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅស្រុកស្អាង ខេត្តកណ្តាល បានរៀបចំពិធីសច្ចាប្រណិធានបំពាក់កន្សែង និងឯកសណ្ឋានជូននវកាយរឹទ្ធិ និងកាយរិទ្ធិប្អូន ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១៤៩០ នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា ខេត្តកណ្តាល ដោយមានការចូលរួម លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី ច្រឹង បុទុមរង្សី អនុរដ្ឋលេខាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សមាសភាពចូលរួមមាន៖ លោកសមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, មន្រ្តីរាជការរដ្ឋបាលស្រុក, ក្រុមប្រឹក្សាឃុំ, លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ និងកាយរឹទ្ធិប្អូនសរុបចំនួនប្រមាណ ១ ៥២១ នាក់។សុខ​ ខេមរា

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print