នៅថ្ងៃទី១៩ខែកក្កដា មន្ត្រីម៉ិចស៊ីកូបានប្រកាសថា មានមនុស្ស ៣០នាក់ស្លាប់ក្នុងការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនិងក្រុមជនល្មើសនៅក្នុងរដ្ឋ Zacatecas រយៈពេល២ថ្ងៃកន្លងមក ។
សារព័ត៌មាន TTXVN បានផ្សាយថា ការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនិឹងក្រុមជនល្មើសនៅតំបន់ប្រជុំជន San Antonio Del Cipres ក្នុងខណ្ឌ Panuco បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានជនល្មើស៤នាក់និងប៉ូលិសម្នាក់។ ក្នុងពេលជាមួយគ្នានោះដែរ ក៏មានក្រុមប្រដាប់អាវុធមួយក្រុមបានវាយប្រហារសម្លាប់មនុស្ស៨នាក់ក្នុងមួយគ្រួសារ ស្ថិតនៅតំបន់ Pozo de Gamboa ។ ក្រៅពីនេះនៅមានមនុស្ស១៧នាក់ផ្សេងទៀតរងការសម្លាប់នៅក្នុងតំបន់ផ្សេងគ្នាក្នុងប្រទេសម៉ិចស៊ីកូ។
អំពើហិង្សាកើនឡើងនៅក្នុងរដ្ឋ Zacatecas ដោយការប៉ះទង្គិចគ្នារវាងក្រុមជនជួញដូរគ្រឿងញៀន Cártel Jalisco Nueva Generación (CJNG) និងក្រុម Cártel del Sinaloa (CDS)។ ការវាយប្រហារគ្នារវាងក្រុមទាំងពីរចាប់ពីថ្ងៃទី២៥ខែមិថុនា រហូតដល់ថ្ងៃទី១ខែកក្កដាបណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ទៅ៦៥នាក់។ ម៉ិចស៊ីកូត្រូវបានគេស្គាល់ថាជាទីតាំងកណ្តាលក្នុងការដឹកជញ្ជូនគ្រឿងញៀនពីតំបន់អាមេរិកខាងត្បូងទៅកាន់អាមេរិកកណ្តាលដើម្បីចូលទៅកាន់ទឹកដីអាមេរិក៕ ដោយ៖ធីរីណា
រូបភាព៖ttxvn