អ្នកជំងឺកូវីដ​-១៩​ នៅថៃ!​ ចំនួន​ ៨០នាក់​ទៀត​ហើយ​បានស្លាប់​,​ ខណៈ​រកឃើញមនុស្សជាង​ ១ម៉ឺននាក់​បន្ថែម​ទៀត​មានវិជ្ជមានកូវីដ

ចែករំលែក៖

អន្តរជាតិ​៖ បើ​យោង​តាមរបាយការណ៍របស់​អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ​ បានប្រកាសរកឃើញករណីអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបចំនួន ១១,៣០៥នាក់ គិតត្រឹម​រយៈពេល​ ២៤ម៉ោងប៉ុណ្ណោះ​, ខណៈអ្នកជំងឺកូវីដចំនួន ៨០នាក់បន្ថែម​ទៀតបានបាត់បងជីវិត។

​បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១​ បានចុះផ្សាយថា​៖តួលេខខាងលើនេះ​ គឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ និងជាការហក់ឡើងដល់ខ្ទង់ម៉ឺនករណី ក្នុងរយៈពេល ០៧ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤២៦,៤៧៥នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៥០២នាក់ និងជាសះស្បើយវិញជិត ២៩៦,២០៨នាក់។

ដោយឡែក​សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់​ប្រទេស​ថៃ​ គិតត្រឹមថ្ងៃចន្ទទី១៩​ ខែកក្កដា​ម្សិលមិញនេះ​ សម្រេចបាន ១៤.២លានដូស ក្នុងនោះប្រជាជនចំនួន ៣.៤៤លាននាក់ (៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ​ ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកក​ ដូចជា៖ ខេត្ត​ឈុនបុរី ,ខេត្ត​អយុធ្យា និងខេត្ត​ឆាឆឹងសៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។

ជាមួយគ្នានេះ​ ចំពោះ​ការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ៤០,០០០បាត ឬស្មើនឹងជាង ១,២០០ដុល្លារសហរដ្ឋអាមេរិក៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print