ឈ្មួញចាក់ដីលុបជាយស្ទឹងព្រែកត្នោតដ៏ធំមួយកន្លែង នៅសង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ , អាជ្ញាធរខណ្ឌឆ្លេីយថាអត់ដឹង..!

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានជនឆ្លៀតឱកាសមួយក្រុមបានចាក់ដីលុបស្ទឹងព្រែកត្នោតដ៏ធំមួយ​កន្លែង រួមទាំងបោះបង្គោល ដែលជាប្រព័ន្ធទឹក ធារាសាស្ត្រ ផ្លូវបង្ហូរទឹក ដេីម្បីការពារទប់ស្កាត់នារដូវវស្សា ស្ថិតនៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ​ ខណៈប្រជាពលរដ្ឋមានការសង្ស័យថា​អាជ្ញាធរមានការអនុញ្ញាត ឬយោគយល់ដោយការដាក់គ្នាជាប្រព័ន្ធទៅហេីយ​ , ទេីបបណ្ដោយឲ្យឈ្មួញលុបស្ទឹងព្រែកត្នោតដ៏ធំនេះបាន​យ៉ាងរលូន។ ឬមួយក៏អ្នកចាក់ដីនោះច្បាប់អនុញ្ញាតអោយលុបស្ទឹង កន្លែងប្រព័ន្ធធារាសាស្ត្រ ផ្លូវបង្ហូរទឹក ?

​ សូមជម្រាបផងដែរថា, ការចាក់ដីលុបជាយស្ទឹងព្រែកត្នោតដ៏ធំខាងលេី​នេះ​ មិនដឹងថាឈ្មួញត្រូវអភិវឌ្ឍ​ន៍ ឬគោលបំណងអ្វីឡេីយ​ ខណៈក្រុមការងារសារព័ត៌មាន​ នគរដ្រេហ្កន​ (កាសែតនគរវត្ត)​ មិនអាចធ្វេីការបំភ្លឺពីម្ចាស់ទីតាំង​ ឬគ្មានលេខទូរស័ព្ទ​ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ ជាមួយគ្នានោះក្រុមការងារយេីងក៏បានធ្វើការសាកសួរទៅកាន់លោកស្រី​ គឹម​ ញឹប​ អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ​ តាមរយៈប្រព័ន្ធ Telegram ដោយលោកស្រីលើកឡើងថា​ , (មានឈ្មួញលួចដឹកដីចេញ​ ដូច្នេះមិនអាចមានច្បាប់អនុញ្ញាតិទេ​ ។ លោកស្រីបន្តថា, អរគុណចំពោះការផ្តល់ព័ត័មានមក។)​ ហេីយចំពោះវិធានការបែបណានោះ​ លោកស្រីអភិបាលខណ្ឌដង្កោ​ ក៏មិនបានបញ្ចាក់ឲ្យដឹងដែរ​ ។

​ដូច្នេះហេីយក្រុមការងារ​ អង្គភាព”នគរដ្រេហ្គន ” នៃកាសែតនគរវត្ត​ នឹងរង់ចាំការបំភ្លឺជានិច្ចចំពោះបញ្ហាខាងលេីនេះ​ ខណ:អាជ្ញាធរភូមិ-សង្កាត់ មិនមានចំណាត់ការ ហើយលោកស្រីអភិបាលខណ្ឌថា គ្មានច្បាប់អនុញ្ញាតនោះ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print