ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ មានអ្នកជំងឺកូវីដ១៩ (COVID-19) រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣ នាក់ បានចូលទៅហូបសាច់អាំង !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ មានអ្នកជំងឺកូវីដ១៩ (COVID-19) រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣ នាក់ បានចូលទៅហូបសាច់អាំង !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដដែលបានទៅ ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ #ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖២០ ដល់ ១៣៖៤០។

មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣ នាក់ បានចូលទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។ បុគ្គលិកទាំងអស់នៅហាងនេះ ត្រូវបានធ្វើតេស្ដ និងទទួលបានលទ្ធផលអវិជ្ជមាន។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print