ភ្នំពេញ, នៅរសៀលថ្ងៃទី20 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, វត្ត អរុណវតី ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ សង្កត់ត្រពាំងក្រសាំង មានព្រះសង្ឃ និងឧបាសក ៦ អង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/រស់នៅក្នុង វត្ត អរុណវតី ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ សង្កត់ត្រពាំងក្រសាំង ខណ្ឌពោធន៍សែនជ័យ
រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ ព្រះសង្ឃ និងឧបាសក ៦ អង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ១៩ បន្ទាប់ពីលោកគ្រូបង្រៀនម្នាក់ នៅសាលាពុទ្ធិកបឋមសិក្សា វត្តអនុណវតី ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមាន កូវីដ១៩។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា