ភ្នំពេញ៖ នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទី នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំ ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហែម ថេង, លោក ឧត្តមសេនីយ៍ឯក សុវណ្ណ ពិសាខា, លោកឧត្តមសេនីយ៍ទោ ឌី ដាម៉ង់ អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក ឌឹម រ៉ា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត។
កិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (ZOOM) ដោយមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យទាំងអស់ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត សរុបចំនួន ២២រូប។
ក្រៅពីការបូកសរុកលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅប្រចាំខែសីហា ក្នុងនោះក៏មានការប្រកាសនូវសមាសភាពក្រុមការងារចងក្រងសៀវភៅណែនាំ និងខិតប័ណ្ណសម្រាប់ការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ផងដែរ៕