ភ្នំពេញ, នៅល្ងាចថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០០៣ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅ ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖២០។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖២៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅ ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា