ភ្នំពេញ, ហាង វីតឃីងហាវ (Vitking House) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅល្ងាចថ្ងៃទី 20 ខែកក្កដាឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហូបអាហារនៅ ហាង វីតឃីងហាវ (Vitking House) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖១៥ តទៅ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។,
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា