បុរសម្នាក់ជិះម៉ូតូធំប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសអ្នកបើកបរម៉ូតូធំម្នាក់បានស្លាប់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥ នាទីរសៀលថ្ងៃទី ២០ ខែ កក្ដដា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥២និង១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ
សុខ សឺង អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកCB១៥០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១II៤៣៨៦
ក្នុងទិសដៅពីលិចទៅកើត លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥២និង១៥៣ ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព ក៏រ៉េចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។

បច្ចុប្បន្ន: សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងវាស់វែងប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print