ខេត្តព្រះសីហនុ, បើយោងតាមភីកប្រតិកម្មរហ័សរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា, ជាដំណឹងបឋម នៅវេលាម៉ោង ១០:៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទីតាំងកណ្តាលសមុទ្រ(ក្រុងកោះរ៉ុង) មានករណីទូករបស់ប្រជាពលរដ្ឋមួយគ្រឿងបានឆេះ បន្ទាប់ពីបានទទួលនៅពត៌មានខាងលើលោកចៅសង្កាត់ កោះរ៉ុង បានដឹកនាំកម្លាំងប្រជាពលរដ្ឋអោយជួយសង្រ្គោះមនុស្សដែលជិះនៅលើទូកនោះទាន់ពេលវេលា ។
ប្រភពផ្លូវការមិនទាន់បានបញ្ជាក់អំពីបញ្ហាមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ហើយក៏មិនដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះមានចំនួនប៉ុន្មាននាក់ ដែលត្រូវបានជួយសង្គ្រោះ ។ ចំពោះព័ត៌មានលម្អិតអង្គភាព”នគរដ្រេហ្គន” និងបន្តផ្សព្វផ្សាយជូននៅពេលក្រោយ៕
...
ដោយ, សិលា