ខេត្តកំពង់ចាម​ ប្រកាសពីករណីជាសះស្បើយចំនួន១៣៧ នាក់ និងបន្តរកឃេីញវិជ្ជមានកូវីដ-១៩​ ចំនួន៤៨ នាក់ នៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម, ករណីជាសះស្បើយចំនួន ១៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៨ នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៥នាក់, ស្រុកកោះសូទិន ១០នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកជើងព្រៃ ០៣នាក់, ស្រុកកងមាស ០៤នាក់, ស្រុកព្រៃឈរ ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ និងមកពីខេត្តកំពង់ឆ្នាំង ០១នាក់ និងខេត្តត្បូងឃ្មុំ ១៣នាក់ ក្នុងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលសាលាខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ១៣៧នាក់ (សរុបចំនួន២,៤៧២នាក់)។ អ្នក ជំងឺទាំង១៣៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២១ បានរកឃើញករណ៏វិជ្ជមានកូវីដ ១៩ ចំនួន ៤៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ -កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន១.១៥២ នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត បញ្ជូនអ្នកជំងឺទាំង ៤៨នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាល ចំនួន ៨០១នាក់) និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ“៣កុំ ៣ការពារ “ និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

...


ដោយ, អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print