ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ៖​ ​បើកសវនាការ​ជំនុំជម្រះ​លើបុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​លក់ដីខ្យល់​ឱ្យ​​អតិថិជន​១៤​ម៉ឺន​ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ​ញឹម​ ​ពិសាល​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​លោក​ ​ឆាយ​ ហុង​ ​ជា​តំណាង​អយ្យការ​ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ម្នាក់ឈ្មោះ​សូរ​ កែវ​រដ្ឋា​ ពាក់ព័ន្ធ​និង​ករណី​រំលោភ​លើ​ទំនុកចិត្ត​មាន​ទឹកប្រាក់​១៤​ម៉ឺន​ដុល្លារ​អាមេរិក​។​

ជន​ត្រូវ​ចោទ​ឈ្មោះ សូរ កែវ​រដ្ឋា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​សម្បត្តិ​មាស​៤ ផ្ទះ​លេខ 2DEoE1 ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០។

​ជាក់ស្ដែង​នៅក្នុង​សវនាការ​ លោក​ចៅក្រម បាន​សួរដេញដោល លើ​ជនជាប់ចោទ​ចប់សព្វគ្រប់​ហើយ​ ក៏បានសម្រេច​កំណត់ យក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​រសៀល​ ដើម្បី​ធ្វើការ​ប្រកាស​សាលក្រម​។​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាពថា​ខ្លួន​ពិតជា​បានទទួល​យកលុយ​ពី​អតិថិជន​ចំនួន​១៤​ម៉ឺន​ដុល្លារ​អាមេរិក តែ​មិនមាន​ដី​ឲ្យ​ទេ ហើយ​លុយ​នោះ ខ្លួន​ប្រើ​ជា​ប្រយោជន៍​បុគ្គល​អស់ហើយ​។​

​ដោយឡែក​បេីយោង​តាមរបាយការណ៍របស់​នគរបាល​ការិយាល័យ​ស៊ើប​ការ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ កាលពី​ថ្ងៃទី​១៥​ ខែកក្កដា​ ​ឆ្នាំ​២០២០​កន្លងមក​ បាន​បញ្ជូន​ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​ជាប់​ពាក់​ពន្ធ​រឿង​លក់​ដី​ខ្យល់​យកប្រាក់​ពី​អ្នក​ដ៏​ទៃ​ប្រមាណ​ជាង​ ១៤​ម៉ឺន​ដុល្លារ​អាមេរិក​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print