ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន០៩នាក់ ស្រី០៦នាក់ គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៩២នាក់ ស្រី១៧៦នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៨៤នាក់ ស្រី៧០នាក់ កុមារ១៣នាក់ ស្លាប់១នាក់.។
រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តព្រះវិហារឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Teat) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូដ-១៩ចំនួន ០៩នាក់ និងជាសះស្បើយចំនួន ០៩នាក់ដែលមានដូចខាងក្រោម,
គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន ៣៩២នាក់/ស្រីចំនួន ១៧៦នាក់ និងកុមារីចំនួន ២២នាក់ក្នុងនោះ បានជាសះស្បើយចំនួន ១៩៤នាក់ស្រីចំនួន ៨០នាក់និងកុមារីចំនួន ១៣នាក់ ស្លាប់ចំនួន ០១នាក់។ រីឯអ្នកជំងឺកូវីដ-១៩ចំនួន ១៩៧នាក់/ស្រីចំនួន ៩៦នាក់ និងកុមារីចំនួន ០៩នាក់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែង មានជ័យ) ខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ករណីមានរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។
រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា