រដ្ឋបាលខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៨នាក់,ជាសះស្បើយចំនួន ១១៤នាក់ និងស្លាប់ចំនួន ៣នាក់ !

ចែករំលែក៖

ខេត្តព្រៃវែង,នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៨នាក់,ជាសះស្បើយចំនួន ១១៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តកណ្ដាល ចំនួន១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៣នាក់
២- ស្រុកស្វាយអន្ទរ ចំនួន ​៩នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ​៨នាក់
៤- ស្រុកបាភ្នំ ចំនួន​ ៥នាក់
៥- ស្រុកពាមជរ ចំនួន​ ៤នាក់
៦- ស្រុកពាមរក៍ ចំនួន ៤នាក់
៧- ស្រុកកំចាយមារ ចំនួន ៣នាក់
៨- ស្រុកមេសាង ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ៣នាក់
១០-ស្រុកកញ្ជ្រៀច ចំនួន ២នាក់
១១-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១២-ស្រុកកំពង់ត្របែក ចំនួន ១នាក់
១៣-មកពីខេត្តកណ្ដាល ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print