សម្តេចតេជោ បានជំរុញលើកទឹកចិត្តឲ្យកសិករ និងក្រុមហ៊ុនក្នុងស្រុក បង្កើនការដាំដុះ ចិញ្ចឹមសត្វ និង ត្រី បង្កើនផលិតភាពក្នុងវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ, តាមការសង្កេតរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រទេសកម្ពុជាទទួលប្រាក់ចំណេញរាប់រយលានដុល្លារបន្ទាប់ពីមានការគ្រប់គ្រងការនាំចូលជ្រូករស់បានល្អ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដោយបានធ្វើឲ្យមានតុល្យភាពគ្នារវាងតម្រូវការ និង ការផ្តត់ផ្គង់ ជាពិសេសបានរក្សាស្ថេរភាពតម្លៃជ្រូករស់ជូនអ្នកចិញ្ចឹមក្នុងស្រុក និង អ្នកទទួលទានសាច់ជ្រូកបានល្អ។ នៅ២ឆ្នាំចុងក្រោយនេះ ល្បឿននៃផលិតកម្មក្នុងស្រុកបានកើនឡើងខ្ពស់ដោយកសិដ្ឋានខ្នាតពាណិជ្ជកម្ម និងរោងចក្រផលិតចំណីសត្វបានបន្តពង្រីកជាបន្តបន្ទាប់និងបានបង្កើតការងារផ្ទាល់រាប់ពាន់កន្លែងជូនប្រជាពលរដ្ឋយើង និង បានស្រូបយកកសិផលរាប់មុឺនតោនដើម្បីបំលែងធ្វើចំណីសត្វដូចជា ពោត ចុងអង្ករ ដំឡូងមី កន្ទុក ។ល។ ជាពិសេសទៀតវិស័យចិញ្ចឹមជ្រូកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអាចប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់នាពេលខាងមុខផងដែរ ។

យោងតាមអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកបានជំរុញលើកទឹកចិត្តឲ្យកសិករ និងក្រុមហ៊ុនក្នុងស្រុក បង្កើនការដាំដុះ ចិញ្ចឹមសត្វ និង ត្រី បង្កើនផលិតភាពក្នុងវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញថែមទៀតនាពេលខាងមុខ លើសពីនេះសម្តេចបានផ្តួចផ្តើមនូវកញ្ចប់ថវិកាចំនួន៥០លានដុល្លារ (ហាសិបលានដុល្លារអាមេរិក) ដែលមានការប្រាក់ទាបតាមរយៈធនាគារកសិកម្ម និង អភិវឌ្ឍន៌ជនបទជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានថ្លែងថា, យើងឃើញថាក្នុងរយៈពេលនៃឆ្នាំ២០១៨ និងឆ្នាំ២០១៩ សត្វជ្រូកបញ្ចូលក្នុងទីផ្សារនៅទូទាំងប្រទេស បានតែ៤០០០ ទៅ៤៥០០ក្បាលទេ រហូតដល់មកឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នេះ យើងអាចនាំចូលក្នុងទីផ្សារចាប់ពី ៧០០០ ក្បាលទៅដល់ ៧ពាន់ក្បាលជាង ដែលកំណើននេះធ្វើឲ្យមានការកត់សម្គាល់ខ្លាំងណាស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print