តាមប្រមាញ់មុខសញ្ញាចែកចាយគ្រឿងញៀនពីស្រុកកណ្ដៀងមកទម្លាក់ចោលនៅក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ កម្លាំងអាវធហត្ថក្រុងខេត្តដឹកនាំដោយលោក​ វរៈសេនីយ៍ទោ​ ញឹម​ នី​ មេបញ្ជាការរងទទួលផែនយុត្តិធម៌​នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ តាមប្រមាញ់បង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន​ ដេញតាំងពីស្រុកកណ្ដៀងមកទំលាក់វត្ថុតាងចោលនៅកណ្ដាលក្រុងពោធិ៍សាត់​ រួចប្រាសយកតែអាយូសបាត់ស្រម៉ោល​។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទី​យប់ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចលេខ៨២៨៣៥៨៥៦៧១​ ស្ថិតក្នុងភូមីពាលញែក១​ សង្កាត់ផ្ទះព្រៃ​ ក្រុង​ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តប្រប្រាប់ថាក្នុងកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន​ កម្លាំងតាមមុខសញ្ញាតាំងពីស្រុកកណ្ដៀងមកម្លេះ​ ប៉ុន្តែដោយមុខសញ្ញានោះដឹងខ្លួនមុនទើបពួកគេនាំគ្នាគ្រវែងវត្ថុតាង​ចោល​ រួចនាំគ្នាបន្ថែមល្បឿនម៉ូតូគេចខ្លូនបាត់ស្រម៉ោល ខណៈកម្លាំងតាមប្រផាប់ចាប់ប្រភីងពីក្រោយ។​

លោកបន្តថា​ វត្ថុតាងដែលដកហូតបានរួមមាន​  ទី១-ម្សៅក្រាមពណ៏សថ្លា៧កញ្ចប់ធំនិង១កញ្ចប់តូច ​ ទី២​-ជញ្ជីងថ្លឹងសារធាតុញៀន១​ ទី៣​-ថងសម្រាប់ច្រកមួយចមនួន​ ទី៤​-អត្តសញ្ញាណប័ណ្ណ១សន្លឹកឈ្មោះ​ គង់​ សូភី​ ភេទស្រី​ ទី៥-កាតATM​ ចំនួ​ន១​លេខ៩១៦៨០១០០០០៣៨៣៨៧៥​ ទី៦​-កាតហត្ថាកសិករសារ៉ាផានិតចំនួ​ន១​ ទី៧-លេខទូរស័ព្ទ012 961 937 ទី៨-រូបថតមនុស្សស្រីចំនួន២សន្លឹក​ ទី៩​-អត្តញ្ញាណប័ណ្ណខូចម្ខាងចំនួន១សន្លឹក​ ទី១០-វិក័យប័ត្រឈ្មោះរិទ្ធ​ ជាសា១សន្លឹក​ ទី១១-ថង់ហត្ថាកសិករលីមីតធីតចំនួន១​ ទី១២-សំបុត្តបញ្ជាក់កំណើតលេខ២០ឈ្មោះ​ ហ្វុន​ សារ៉ាត់​ និង​ និងទី១៣-អាវពណ៏ត្រួយចេកចំនួន១។​

លោកវរសេនីយ៍ទោបន្តទៀតថាវត្ថុតាងកម្លាំងកំពុងបំពេញសំណុំបែបបទនិងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនិតិវិធី​ នៅរសៀលថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៦នេះ៕ បឹុម​ ពិន

...

IMG-20160321-WA0118

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print