រថយន្តដឹកដបទឹកសុទ្ធបុកម៉ូតូលក់ភេសជ្ជៈតាមផ្លូវ ហើយម៉ូតូជ្រុលទៅបុករថយន្តកាមរីបាឡែនចតស្ងៀម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកដបទឹកសុទ្ធបុកម៉ូតូលក់ភេសជ្ជៈតាមផ្លូវ ហើយម៉ូតូជ្រុលទៅបុករថយន្តកាមរីបាឡែនចតស្ងៀម បណ្តាលអោយខូចបែកកាងក្រោយខាងឆ្វេង ។

ហេតុការណ៍គ្រោះថ្នាក់នេះ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូលក់ភេសជ្ជៈ១គ្រឿងមកឈប់លើទ្រូងផ្លូវ ក្រោយមកក៏មានរថយន្តបាឡែន១គ្រឿងពាក់ស្លាកលេខភ្នំពេញ2Z-1181 ពណ៍ទឹកមាសទៀតក៏បានមកឈប់នៅលើចញ្ចើមផ្លូវ ក៏ស្រាប់តែរថយន្តបង្ក ដឹកដបទឹកសុទ្ធ១គ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-6431 ពណ៍សបើកមកដល់ទាក់ដំបូល ជាមួយទ្រុងរថយន្ត ហើយទាញផ្ទុបរថយន្តបាឡែននិងម៉ូតូលក់ភេសជ្ជៈតែម្តង ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចុះវាស់វែង ដើម្បីបើកផ្លូវកុំអោយស្ទះចរាចរ ខណៈនគរបាលជំនាញខណ្ឌចំការមន មិនទាន់មកដោះស្រាយសម្របសម្រួលនោះ ៕

20160321193322

20160321193322 (1)

20160321193322 (2)

20160321193322 (3)

20160321193040

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print