ខ្សឹបដាក់ត្រចៀក៖ លោកចាន់ ប៊ុនថេត ក្លាយជាអភិបាលផុតលេខខណ្ឌព្រែកព្នៅ?

ចែករំលែក៖

បញ្ហាប្រេះឆាអាចឈានដល់ការបែកបាក់សាមគ្គីផ្ទៃក្នុង និងសតិអារម្មណ៍យ៉ាងខ្លាំងពីមន្ត្រីនៅក្នុងសាលាខណ្ឌព្រែកព្នៅ បន្ទាប់ពីលោកចាន់ ប៊ុនថេត នាយករដ្ឋបាលបានកកូរកកាយ ក្តោបអំណាច ការងារគ្រប់បែបយ៉ាងនៅក្នុងខណ្ឌព្រែកព្នៅ ផ្ទុយអំពីការបែងចែកភារកិច្ចការងារ ពីអភិបាលនៃគណៈអភិបាលខណ្ឌ ។

អភិបាលរងខណ្ឌព្រែកព្នៅយ៉ាងតិច៤រូបមានសតិអារម្មណ៍យ៉ាងខ្លាំងសម្រាប់ការងារទទួលផែនរបស់ខ្លួននីមួយៗ បន្ទាប់ពីលោក ចាន់ ប៊ុនថេត នាយករដ្ឋបាលសាលាខណ្ឌ គាត់ក្តោបកិច្ចការទាំងនោះយ៉ាងណែនក្នុងដៃ តាមរយៈ ការបើកភ្លើងខៀវ ឬកំអែលអំណាចអំណាចពីលោកអភិបាលខណ្ឌនោះ ។

...

បុគ្គលិកមន្ត្រីរាជការក្នុងសាលាខណ្ឌ រួមទាំងសមត្ថកិច្ចផងដែរ និយាយដោយការចំអកថា លោកចាន់ ប៊ុនថេត ជាអភិបាលខណ្ឌផុតលេខ ដោយសារអភិបាលរងទាំង៤ដែលជាសេនាធិការឲ្យចៅហ្វាយខណ្ឌ មិនមានតួនាទី កិច្ចការគ្រប់បែបយ៉ាងស្ថិតនៅក្នុងអំណាចលោកចាន់ ប៊ុនថេត ដោយសារតែជាកូនក្មួយ និងជាអ្នកប្រមូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងមូលដ្ឋាន សមត្ថកិច្ចដែនដីគ្រប់គ្រង ក្នុងនោះ គ្រប់គ្រងទៅលើផ្នែកសំណង់ សេវាផ្ទេរកម្មសិទ្ធិដីធ្លី និងការធ្វើអាជីវកម្មដ៏ច្រើនមួយចំនួនទៀត សិទ្ធិសម្រេចគ្រប់បែបយ៉ាង អំពើពុករលួយគ្រប់បែបយ៉ាង គឺស្ថិតនៅក្នុងភាពអត្តនោមតិ ឬទំនើងចិត្តរបស់លោកចាន់ ប៊ុនថេត ទាំងស្រុង ដែលបញ្ហានេះ គួរណាស់តែលោកអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ សុខ សម្បត្តិ មេត្តាកែទម្រង់រដ្ឋបាល អនុលោមទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ឲ្យការងារក្នុងអង្គភាពមានភាពរលូន សហការសាមគ្គីផ្ទៃក្នុង ស្របតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print