​ព័ត៌មាន​បន្ថែម​ករណី​រថយន្ត​ដឹក​ដី​បុក​ចូល​ផ្ទះ​ជុស​ជុល​ម៉ូតូ​នៅ​ក្បែរ​ផ្សារ​ថ្នល់​បត់​ ទារ​សំណង​1500ដុល្លារ​

ចែករំលែក៖

​ភ្នំពេញ​៖​ ករណី​រថយន្ត​ដឹក​ដី​បុក​ ចូល​ផ្ទះ​ជុស​ជុល​ម៉ូតូ​នៅ​ក្បែរ​ផ្សារ​ ថ្នល់​បត់​ ផ្លូវ​បេតុង​217​ ស្ថិត​ភូមិ​ ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ កាល​ ពី​វេលា​ម៉ោង​11​ព្រឹក​ថ្ងៃ​ទី​21​ ខែមីនា​ ឆ្នាំ​2016​ រវាង​ម្ចាស់ផ្ទះ​និង​ភាគី​រថយន្ត​បង្ក​នៅ​ភាព​ប្រទាំង​ប្រ​ទិស​គ្នា​ត្រង់​ថា​ ភាគី​ម្ចាស់​ ផ្ទះ​បាន​ទារ​សំណង​1500ដុល្លារ​ ។​ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​22​ មីនា​។​

​ដោយឡែក​ប្រភព​ពី​មន្ត្រី​សាលា​ សង្កាត់​ដង្កោ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ តាម​ពិត​ទៅ​ផ្ទះ​រង​គ្រោះ​នេះ​គ្មាន​ ប្លង់​នោះ​ទេ​ ហើយ​ផ្ទះ​នេះ​សង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​អាជ្ញាធរ​ សង្កាត់​យើង​បាន​ឲ្យ​រុះរើ​ផង​ដែរ​ ។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក​ វើក​ សា​មឿ​ន​ ចៅសង្កាត់​ដង្កោ​ក៏​បាន​ ពន្យល់​បន្ថែម​ថា​ ផ្ទះ​នេះ​អាជ្ញាធរ​ យើង​បាន​អនុញ្ញាត​ឲ្យ​គាត់​រស់នៅ​ជា​បណ្តោះអាសន្ន​ទេ​ ហើយ​នៅ​ពេល​ណា​ដែល​គេ​ពង្រីក​ផ្លូវ​ដាច់ខាត​ត្រូវ​តែ​រុះរើ​។​ លោក​ចៅសង្កាត់​បន្ថែម​ថា​ ការ​ដែល​ទារ​សំណង​នេះ​ច្រើន​ហួសហេតុ​ពេក​ ហើយ​ភាគី​ រថយន្ត​ក៏​ជា​អ្នក​ខុស​ផង​ដែរ​ ហេតុ​ដូច្នេះ​ត្រូវ​ចរចារ​គ្នា​សំណង​ សមរម្យ​ ។​

​ដោយឡែក​លោក​ នាក់​ ណា​រ៉ូ​ អធិការរង​នគរបាល​ខណ្ឌដង្កោ​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ចរាចរ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ម្ចាស់​ទារ​ សំណង​ហួសហេតុ​ពេក​ ហេតុ​ដូច្នេះ​លោក​ទុក​ឲ្យ​ភាគី​ទាំង​2​ជួប​ដោះស្រាយ​គ្នា​។​ លោក​ថា​ ការ​ខូចខាត​ដូច​ជា​មិន​ ច្រើន​ទេ​គ្រាន់តែ​កំ​ពិត​កំប៉ុង​ប្រេង​ ម៉ាស៊ីន​និង​សំភារៈ​ផ្សេងៗ​ ហើយ​ ក្មេង​ស្រី​រង​គ្រោះ​2​នាក់​ ដែល​ជា​កូន​ម្ចាស់ផ្ទះ​នោះ​ក៏​មិន​របួស​បាក់​ ដៃ​បាក់ជើង​ទេ​ គ្រាន់តែ​ខ្ទាត​ដុំ​ថ្ម​ ត្រូវ​ដៃជើង​បន្តិចបន្តួច​ប​ណ្ណោះ​។​ លោក​ថា​ បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​កំពុង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ រង់ចាំ​ដោះស្រាយ​គ្នា​ ៕​

12874338_983956851659375_60210675_o

12874250_983956991659361_445572930_o

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print