ក្រុមគ្រូពេទ្យបន្តររកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១នាក់លើអាជីវកតផ្សារលើខេត្តកំពង់ឆ្នាំង ពេលធ្វើសំណាកលើកទី២

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមអាជីវករផ្សារលើចំនួន១១នាក់បានរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តសំណាកលើកទី២ ដែលបានធ្វើឡើងព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅពេលដែលចុះពិនិត្យសំណាកអាជីវករផ្សារលើ ចំណោមអាជីវករ២៤៨នាក់ ។
លោក ងិន សារ៉េត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេលមួយព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានយកសំណាកលើកទី២ លើអាជីវករចំនួន២៤៨នាក់ ហើយបានរកឃើញវិជ្ជមាន១១នាក់។ ការយកសំណាកលើអាជីវករលើកទី២នេះ គោលបំណងពេលបើកឲ្យដំណើរការផ្សារឡើងវិញ ប្រកបដោយសុវត្ថិភាព ប៉ុន្តែបន្ទាប់ពីទទួលលទ្ធផលវិជ្ជមានអាជីវករ១១នាក់ និងការរកឃើញជាបន្តបន្ទាប់មានចំនួនច្រើននាក់បែបនេះមិនដឹងថា អាចឲ្យដំណើរការបានវិញដែរឬទេ។
ចំពោះអ្នកពាក់ព័ន្ធករណីវិជ្ជមាន រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យទៅពិនិត្យសំណាក នៅមន្ទីរសុខាភិបាល ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតដើម្បីរួមគ្នាទុបស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលចេញនៅថ្ងៃទី២២ ខែកក្កដានេះ បញ្ជាក់ថា បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៦នាក់ ក្នុងនោះមានទាំងអាជីវករ មន្ត្រីរាជការ គ្រូបង្រៀន អ្នកអ៊ុតសក់ និងបុគ្គលិកអង្គការ ដែលពួកគាត់ទាំងនោះមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង១៣នាក់, ស្រុកកំពង់លែង១នាក់, ស្រុកជលគីរី៨នាក់, ស្រុកទឹកផុស១៧នាក់ និងស្រុករលាប្អៀរ៨នាក់៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print