ប្រជាពលរដ្ឋ២ភូមិនៅឃុំកំពង់ត្រាចដែលមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា
គិតត្រឹមម៉ោង៣រសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចដែលបានមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ស្រី ១២៤នាក់ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់ ស្រី ០៦នាក់។

ការថ្លែងបែបនេះនារសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ក្នុងចុះពិនិត្យការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកបន្តថាការចុះយកសំណាកនេះ
ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចៅ ឃីន ស្នងការរង ស្នងការដ្ឋានភស្តុភារនិងក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកបានបន្ថែមទៀតថា  ចំពោះការស្នាក់នៅ និងហូបចុក របស់ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាអ្នកសម្របសម្រួលដោះស្រាយជូនទាំងស្រុងផងដែរ។

លោកបានបន្ថែមថា សូមលោកលោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅភូមិសាស្ត្រខាងលើនេះសូមអញ្ជើញទៅធ្វើតេស្តសុខភាពរហ័សឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ទន្ទឹមនឹងនេះសូមលោកលោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការបី កុំបីការពារនិងពីចូលរួមផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print