រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា , នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ, សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ – សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Artigen Test) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ ដូចមានរាយនាមខាងក្រោម៖

រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ០១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើចត្តាឡីស័ក ដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ ដោយឡែក ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកូវីដ១៩ ចំនួន ០២នាក់ ស្រី ០២នាក់ បានទទួលមរណភាព។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១.៥៦៥នាក់ ស្រី ៨៨២នាក់ ក្នុងនោះបានជាសះស្បើយចំនួន១.០២៦នាក់ ស្រី ៥៩១នាក់ ស្លាប់ចំនួន ៣៣នាក់ ស្រី ១៨នាក់ និងកំពុងសម្រាក ព្យាបាលចំនួន ៥០៦នាក់ ស្រី ២៧៣នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print