ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ រថយន្តបោស និងលាងផ្លូវ១គ្រឿងបានមកដល់ហើយ ដើម្បីសម្អាតធូលី-ដី និងកាន់តែលើកសម្រស់ទីក្រុងភ្នំពេញយើងបន្ថែមទៀត។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានបញ្ជាទិញរថយន្តសម្អាត និងលាងធូលី-ដីតាមផ្លូវចំនួន ២គ្រឿង និងរថយន្តបាញ់លាងការ៉ឺឡាចំនួន ១គ្រឿងទៀត ហើយនៅដើមខែក្រោយនឹងបញ្ជូនមកគ្រប់ទាំងអស់។
ប៉ុន្តែទោះជាមានរថយន្តលាងសម្អាតនេះក្តី ក៏នៅតែត្រូវការកិច្ចការចូលរួមថែរក្សាសម្រស់រាជធានីភ្នំពេញ ពីសំណាក់បងប្អូនគ្រប់ៗរូប។ ម្នាក់ចេះទុកដាក់សំរាម១ ម្នាក់បានរើសសំរាម១ តើមានសំរាមមកពីណាទៀត បើយើងគ្រប់គ្នាចេះទុកដាក់ និងថែរក្សាបរិស្ថានយើងហើយនោះ? ដូច្នេះសូមចាប់ផ្តើមពីយើងម្នាក់ៗជាមុនសិន៕ សុខ ខេមរា
...