ភ្នំពេញ៖ ព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឲ្យលោក សំ សំសេរីរ័ត្ន នាំយកថវិការបស់លោកស្រីចំនួន ១លានរៀល ទៅជូនលោកយឹម ថេង ម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» ហើយលោក គឺជាសិល្បករសម័យរដ្ឋកម្ពុជា ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត៕សុខ ខេមរា