ប្រទេសចិន៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់តាមរយៈហ្វេសប៊ុកសម្តេចមុននេះបន្តិចថាៈ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិទូទាំងទាំងប្រទេស!
នៅម៉ោងប្រមាណ ១១និង៣៧ នាទីព្រឹកមិញនេះ ម៉ោងនៅទីក្រុង សានយ៉ា ប្រទេសចិន ខ្ញុំ និង គណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានមកដល់ដោយសុវត្ថិភាព។
នៅល្ងាចម៉ោង ១៨ ៣៥ល្ងាចនេះ ខ្ញុំនឹងចូលរួមនៅក្នុងពិធីអាហារស្វាគមន៌ដែលរៀបចំដោយ ឯឧ នាយករដ្ឋមន្រ្តីចិន Li Keqiang ហើយកម្មវិធីប្រជុំសំខាន់ៗនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។
ខ្ញុំព្រះករុណាសូមប្រគេនពរ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិជួបតែសំណាងល្អ៕
ដោយ៖ សុវណ្ណារ៉ា
...